ស្រណោះភ្នំខៀវ

Pen Ranច្រៀងដោយ ៖ ប៉ែន រ៉ន
ចង្វាក់ ៖ Slow Rock

ខ្យល់រំភើយ ស្នេហ៍ខ្ញុំអើយអ្នកនៅទីណា
ឱ! ទេសភាពជាប់ចិន្តា បុប្ផារីករាយ
ស្តាប់ទឹកហូរ បតាំងស៊ូជាប់ចិត្តអាល័យ
នឹកស្រណោះ ប្រុសពិសីធ្លាប់ស្នេហា។
អូននៅស្តាយ ស្តាយស្នេហ៍ឃ្លាតទៅ
ទុកសល់នូវ តែរឿងខ្លោចផ្សា
បានត្បូងហើយតែបាត់ជីវ៉ា មិនដឹងទៅណា
ប្រុសស្នេហាព្រាត់ពីដៃ។
ស្រណោះភ្នំខៀវ ពេលមាន់រងាវ
ធ្លាប់រាវរកថ្លៃ ស្រម៉ៃតែបង
អូនស៊ូទ្រាំចាំ រាប់រយខែឆ្នាំ
មិនឲ្យមានហ្មង សូមបងវិលវិញ៕