ច្រៀងដោយ ៖ ស៊ីន ស៊ីសាមុតចង្វាក់ ៖ Slow Rock
ជិះទូកតាមស្ទឹងប្រឹងលបមើលស្រី | ធម្មជាតិស្រស់ខៀវខ្ចី |
ក្តាំងងារព្រែកក្តីព្រៃវាលអន្លង់ | ស្ទឹងចាស់ព្រែកហ្លួងទ្រូងជាប់ជ័រឆក់ |
ក្រោមភ្លៀងរលឹមតក់ៗ | ជួបផ្កាខ្ចីល្ហក់ឆើតឆាយ។ |
បងជាទេសចរណ៍ជិះទូកដអូន | គន់មើលផ្កាស្រពោន |
ដៃតូចស្រលូនគាស់ទឹកបែកខ្ចាយ | កូលាបវត្តកែវល្អគន់មិនណាយ |
ខ្ចីល្ហក់សក់ខ្មៅរំសាយ | បងតែងចុតហ្មាយសុំស្នេហ៍។ |
តែកម្មអាក្រក់ដក់ត្រាំដួងចិត្ត | ដូចមេឃងងឹតព្រាត់ពីដួងខែ |
កូលាបឆើតស្រស់មានសម្ផស្សស្នេហ៍ | ផលកម្មបំបែរឲ្យគេនិយាយមិនរួច។ |
បងអារឈាមស្រោចក្នុងស្ទឹងសង្កែរ | ក្រោមពន្លឺដួងខែ |
ផ្សងឲ្យជួបស្នេហ៍កូលាបផ្ទាល់ខួច | កូលាបវត្តកែវនេត្រាមុតស្រួច |
សូមឲ្យនិយាយរួច | ឲ្យដឹងថាបងលួចស្នេហ៍៕ |
