ច្រៀងដោយ ៖ អ៊ិន យ៉េង
ចង្វាក់ ៖ Slow
រឿងខ្ញុំចប់ហើយនៅឡើយស្រណោះ | សល់ពាក្យពិរោះចារលើអក្ខរា |
សេកមាសក្សិណក្ស័យដោយដៃចិន្តា | ឆាករឿងវាសនាចប់ទាំងទឹកភ្នែក។ |
រឿងគេគគោកគេសោកគេស្តាយ | រឿងខ្ញុំពោះម៉ាយយំទួញសង្វែក |
រង់ចាំសូរិយាយាងរះថ្ងៃស្អែក | ក្រែងបានរំលែកភ្នំទុកទៅខ្លះ។ |
សំណើចទឹកភ្នែកពុះជ្រែកអ្នផង | លាបាត់ដំបងទុកជារឿងចាស់ |
រឿងស្ទឹងសង្កែជារឿងប្តូរផ្លាស់ | នឹកឡើងសែនខ្មាស់ជីវិតខ្លួនឯង។ |
រស់ជាកូនសត្វយំព្រាត់គ្រួសារ | រស់ចាំសង្ខាប្រែក្លាយជាផ្សែង |
លាស្ទឹងសង្កែជាភូមិចំបែង | ដែលខ្ញុំសូមថ្លែងរឿងខ្ញុំចប់ហើយ៕ |
