ច្រៀងយ ៖ ហ៊ឹម ស៊ីវន
ចង្វាក់៖ Slow
ពេលយប់ក៏ព្រួយពេលថ្ងៃក៏ព្រួយ | ព្រួយរលឹកនឹកតែបងមួយ |
ជាត្រួយបណ្តូលជីវិត | តើដល់ថ្ងៃណាខែណាឆ្នាំណាទើបប្រុសវមិត្រ |
មានវាសនាបានមកម្តងទៀត | មកប្រទេសអូស្ត្រាលី។ |
អនុស្សាវរីយ៍ហាក់នៅថ្មីៗ | បងធ្លាប់ដើរលេងជាមួយស្រី |
នៅក្នុងទឹកដីស៊ីដនី | ៣ ខែនិមលបានយល់បានស្គាល់ចិត្តគ្នាទាំងពីរ |
មិនគួរមានកម្មពៀរវេរា | ឲ្យពុំងារឃ្លាតឃ្លាពីអូន។ |
ស្តាយមិនបានរស់ជួបជុំគ្នា | បងនៅប្រទេសកម្ពុជា |
ឈ្មោះជាតារាភាពយន្ត | អូននៅស៊ីដនីរស់រងទុក្ខធ្ងន់ |
ជួបភ័ក្ត្រតែក្នុងកុន | តូចតន់អភ័ព្វណាស់បង។ |
សូមផ្ញើសំនៀងចម្រៀងជូនថ្លៃ | សូមខ្យល់ជំនោររាត្រី |
ជួយនាំសម្តីខ្ញុំផង | ថាខ្ញុំនឹកណាស់ព្រួយណាស់គិតណាស់ចំពោះស្នេហ៍ស្នង |
ខំអុចធូបបួងសួងបន់ផ្សង | សុំឲ្យបងបានសុខសាន្តអើយ៕ |
